អដ្ឋកថា កាមទសូត្រទី ៦

ក្បាលទី 19 · ទំព័រ 387

គប្បីជ្រាបវិនិច្ឆ័យក្នុងកាមទសូត្រទី ៦ តទៅ បទថា ទុក្ករំ សេចក្តីថា បានឮថា ទេវបុត្រអង្គនេះ ធ្លាប់ជាព្រះយោគាវចរ គ្របសង្កត់ កិលេសទាំងឡាយ ដោយសេចក្តីប្រឹងប្រែង ព្រោះជាអ្នកមានកិលេសក្រាស់ ធ្វើសមណធម៌ ក៏នៅមិនសម្រេចអរិយភូមិ ព្រោះមានឧបនិស្ស័យក្នុងភពមុន តិច ធ្វើកាលកិរិយាហើយ ទៅកើតក្នុងទេវលោក មកកាន់សម្នាក់ព្រះតថាគត មកដោយបំណងនឹងទូលថា សមណធម៌ធ្វើបានដោយលំបាក ទើប ទូលយ៉ាងនេះ ។ បណ្តាបទទាំងនោះ បទថា ទុក្ករំ សេចក្តីថា ដែលឈ្មោះ ថា ការធ្វើសមណធម៌ឲ្យបរិសុទ្ធដោយចំណែកមួយ អស់ ១០ ឆ្នាំខ្លះ ។ បេ ។ ឆ្នាំខ្លះ ឈ្មោះថា ធ្វើបានដោយលំបាក ។ បទថា សេក្ខា បានដល់ ព្រះ សេក្ខៈ ៧ ។ បទថា សីលសមាហិតា ប្រែថា តាំងមាំហើយ ប្រកបហើយ ដោយសីល ។ បទថា ឋិតត្តា ប្រែថា មានសភាពតាំងខ្ជាប់ ហើយព្រះមាន ព្រះភាគ កាលដោះស្រាយបញ្ញាដែលទេវបុត្រទូលសួរយ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់តាំងបញ្ញាឲ្យជាភិយ្យោភាព ទើបត្រាស់ថា អនគារិយុបេតស្ស ជាដើម ។ បណ្តាបទទាំងនោះ បទថា អនាគារិយុបេតស្សប ានដល់ ចូលដល់នូវភាពជាបុគ្គលគ្មានផ្ទះ គឺប្រាសចាកផ្ទះ ។ ពិតហើយ ភិក្ខុ នៅលើប្រាសាទសូម្បីទាំង ៧ ជាន់ កាលត្រូវភិក្ខុចាស់ជាង មកប្រាប់ថា សេនាសនៈនេះគួរដល់ខ្ញុំ ដូច្នេះ រមែងកាន់យកបាត្រចីវរចេញទៅដោយល្អ ព្រោះហេតុនោះ ទើបភិក្ខុនោះ ព្រះមានព្រះភាគត្រាស់ហៅថា ចូលដល់នូវ ភាពជាបុគ្គលគ្មានផ្ទះ ។ បទថា តុដ្ឋិ បានដល់ សេចក្តីសន្តោសដោយ បច្ច័យ ៤ ។ បទថា ភាវនាយ បានដល់ ក្នុងការអប់រំសេចក្តីស្ងប់រម្ងាប់ នៃចិត្ត ។