បញ្ចាលចណ្ឌសូត្រទី ៧

ក្បាលទី 19 · ទំព័រ 391

បញ្ចាលចណ្ឌទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ឱហ្ន៎ បុគ្គលជាអ្នកមានប្រាជ្ញាក្រាស់ ជាអ្នកដឹងនូវឈាន ជាអ្នកត្រាស់ដឹង ជាអ្នកប្រសើរដោយការលះ អស្មិមានះ ជាមុនី បានហើយនូវឱកាស គឺឈានក្នុងទីចង្អៀត ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលបញ្ចាលចណ្ឌៈ ) ជនទាំងឡាយណា ទោះបីឋិតនៅក្នុងទីចង្ហៀត ក៏បាននូវសតិ ព្រោះដល់នូវការរម្លត់នូវអកុសលធម៌ ជន ទាំងនោះ ឈ្មោះថាតម្កល់នៅដោយល្អប្រពៃ ។ ៨