អដ្ឋកថា បញ្ចាលចណ្ឌសូត្រទី ៧
ក្បាលទី 19 · ទំព័រ 391
[ ២៣៨-២៣៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ចាលចណ្ឌសូត្រទី ៧ តទៅក្នុង បទថា សម្ពាធេ ទីចង្អៀតមាន ២ បានដល់ ទីចង្ហៀត គឺនីវរណៈ ទី ចង្អៀត គឺកាមគុណ ។ ក្នុងទីចង្ហៀតទាំងពីរនោះ ក្នុងព្រះសូត្រនេះ លោក បំណងយកទីចង្ហៀត គឺនីវរណៈ ។ បទថា ឱកាសោ នេះ ជាឈ្មោះនៃ ឈាន ។ បទថា បដិលីននិសភោ ប្រែថា ជាអ្នកប្រសើរដោយការលះ ។ អ្នកលះមានះបានហើយ ត្រាស់ហៅឈ្មោះថា បដិលីន ដូចដែលព្រះអង្គ ត្រាស់ក្នុងអង្គុត្តរនិកាយចតុក្កនិបាតថា ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុ ក្នុងសាសនានេះលះបង់ហើយ គាស់រម្លើងឫសចោលហើយ ធ្វើឲ្យនៅសល់ តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើង តទៅទៀត ។ បទថា បច្ចលត្ថំសុ ប្រែថា បានចំពោះហើយ ។ ដោយ បទថា សម្មា តេ លោកពោលឈានលាយគ្នាថា ជនទាំងឡាយបានចំពោះ នូវសតិ ដើម្បីសម្រេចនូវព្រះនិព្វាន ជនទាំងនោះ ជាអ្នកតាំងមាំល្អហើយ ដោយលោកុត្តរសមាធិ ។