អដ្ឋកថា តាយនសូត្រទី ៨

ក្បាលទី 19 · ទំព័រ 396

គប្បីជ្រាបវិនិច្ឆ័យក្នុងតាយនសូត្រទី ៨ ជាបន្ត បទថា បុរាណតិត្ថករោ ប្រែថា ធ្លាប់ជាមេលទ្ធិមកអំពីមុន ។ ក្នុងបទថា បុរាណតិត្ថករោ នោះ ទិដ្ឋិ ៦២ ឈ្មោះថា លទ្ធិ ( តិត្ថ ) ។ សាស្តាជាអ្នក បង្កើតលទ្ធិទាំងនោះ ឈ្មោះថា ម្ចាស់លទ្ធិ គឺនរណា ។ គឺនន្ទៈ មច្ឆៈ កិសៈ សង្កិច្ចៈ និងដែលឈ្មោះថា តិរ្ថិយទាំងឡាយ មានបូរណៈជាដើម ។ សួរថា តាយនទេវបុត្រនេះ បង្កើតទិដ្ឋិឡើងហើយ នឹងទៅកើតក្នុងឋានសួគ៌បានដូចម្តេច ឆ្លើយថា ព្រោះជាកម្មវាទី ។ បានឮថា តាយនទេវបុត្រនេះ បានឲ្យ អាហារក្នុងថ្ងៃឧបោសថជាដើម តាក់តែងអាហារសម្រាប់ជនអនាថា ធ្វើទី សម្រាក ឲ្យជីកស្រះបោក្ខរណីទាំងឡាយ បានធ្វើសេចក្តីល្អច្រើនដទៃៗ ទៀត ។ ព្រោះផលវិបាកនៃសេចក្តីល្អនោះ ទើបទេវបុត្រនោះកើតនៅក្នុង ស្ថានសួគ៌ តែទេវបុត្តនេះមិនដឹងថា សាសនាជាធម៌នាំសត្វចេញចាកទុក្ខ ។ ទេវបុត្តនេះមកកាន់សម្នាក់ព្រះតថាគត ដោយប្រាថ្នានឹងពោលគាថា ប្រកបដោយ សេចក្តីព្យាយាមដ៏សមគួរដល់សាសនា ទើបពោលគាថាថា ឆិន្ទ សោតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឆិន្ទ ជាពាក្យបញ្ជាដែលមិនប្រាកដ ។ បទថា សោតំ បានដល់ ខ្សែតណ្ហា ។ បទថា បរក្កម បានដល់ ធ្វើសេចក្តី ព្យាយាម ។ បទថា កាមេ បានដល់ កិលេសកាមខ្លះ វត្ថុកាមខ្លះ ។ បទថា បនូទ ប្រែថា ចូរនាំចេញ ( បន្ទោបង់ ) ។ បទថា ឯកត្តំ បានដល់ ឈាន លោកអធិប្បាយថា មុនីមិនលះបង់កាមទាំងឡាយ រមែងមិនចូលដល់ គឺមិន បានឈាន ។ បទថា កយិរា ចេ កយិរាថេនំ សេចក្តីថា បើបុគ្គលគប្បីធ្វើ សេចក្តីព្យាយាមសោត ក៏មិនគប្បីបន្ធូរបន្ថយសេចក្តីព្យាយាមនោះ ។ បទថា ទឡ្ហមេនំ បរក្កមេ សេចក្តីថា គប្បីធ្វើសេចក្តីព្យាយាមនោះ ឲ្យខ្ជាប់ខ្ជួន ។ បទថា សិថិលោ ហ