អដ្ឋកថា ចន្ទិមសូត្រទី ៩

ក្បាលទី 19 · ទំព័រ 399

គប្បីជ្រាបវិនិច្ឆ័យក្នុងចន្ទិមសូត្រទី ៩ តទៅ បទថា ចន្ទិមា គឺទេវបុត្រអ្នកស្ថិតនៅក្នុងចន្ទវិមាន ។ បទថា សព្វធិ បានដល់ ក្នុងខន្ធ អាយតនៈជាដើមទាំងអស់ ។ បទថា លោកានុកម្បកា បានដល់ ជាអ្នកអនុគ្រោះ ទាំង អ្នក ទាំងចន្ទទេវបុត្រដូចគ្នា ។ បទថា សន្តរមានោ បានដល់ ដូចជាប្រញាប់ ។ បទថា បមុញ្ចសិ ជាបច្ចុប្បន្នកាល ចុះក្នុងអត្ថអតីតកាល ។