ចន្ទិមសសូត្រទី ១

ក្បាលទី 19 · ទំព័រ 404

ក្នុងអារាមជិតក្រុងសាវត្ថី … គ្រាកាលដែលរាត្រីបឋមយាម កន្លងទៅហើយ ទេវបុត្តឈ្មោះចន្ទិមសៈ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពន ទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាប ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ ចន្ទិមសទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលនូវ គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ជនទាំងឡាយណា បានដល់នូវឈាន មានចិត្តតាំងនៅក្នុង អារម្មណ៍តែមួយ មានប្រាជាជាគ្រឿងរក្សាខ្លួន មាន សតិ ជនទាំងឡាយនោះ នឹងដល់នូវសួស្តី ដូចជាម្រឹគ នៅក្នុងកេនោ ដែលមិនមានសត្វមូស ។ ព្រះមានព្រះភាគត្រាស់ថា ជនទាំងឡាយ ណា បានដល់នូវឈាន ជាអ្នកមិនប្រមាទ បានលះបង់ នូវកិលេស ជនទាំងឡាយនោះ នឹងដល់នូវត្រើយ គឺ ព្រះនិព្វាន ដូចជាត្រីកាត់នូវសំណាញ់បាន ។