អដ្ឋកថា ចន្ទិមសសូត្រទី ១

ក្បាលទី 19 · ទំព័រ 405

គប្បីជ្រាបវិនិច្ឆ័យក្នុងចន្ទិមសសូត្រទី ១ វគ្គទី ២ ជាបន្តទៅទៀត បទថា កច្ឆេវ ប្រែថា ដូចកេនោ គឺកេនោភ្នំក្តី កេនោទន្លេក្តី ឈ្មោះ ថា កេនោ ។ បទថា ឯកោពិនិបទា បានដល់ ប្រកបដោយចិត្តមានអារម្មណ៍តែមួយ និងប្រាជាជាគ្រឿងរក្សាខ្លួន ។ បទថា សតា ប្រែថា មាន សតិ លោកអធិប្បាយថា ជនទាំងឡាយណាបានឈាន មានចិត្តមានអារម្មណ៍តែមួយកើតឡើង មានប្រាជាជាគ្រឿងរក្សាខ្លួន មានសតិ ជនទាំងឡាយនោះ នឹងដល់នូវសួស្តី ដូចពួកម្រឹគនៅកេនោភ្នំ ឬកេនោទន្លេ ដែលមិន មានមូស ។ បទថា បរំ បានដល់ ព្រះនិព្វាន ។ បទថា អម្ពុជោ ប្រែ ថា ត្រី ។ បទថា រណំ ជហា ប្រែថា លះបង់នូវកិលេស លោកអធិប្បាយ ថា ជនទាំងឡាយណាបានឈានមិនប្រមាទ រមែងលះបង់នូវកិលេសបាន ជនទាំងឡាយនោះ នឹងដល់នូវព្រះនិព្វាន ដូចត្រីទម្លាយនូវសំណាញ់ដែលធ្វើ ដោយអំបោះ ដូច្នោះ ។