អដ្ឋកថា វេណ្ឌុសូត្រទី ២
ក្បាលទី 19 · ទំព័រ 407
គប្បីជ្រាបវិនិច្ឆ័យក្នុងវេណ្ឌុសូត្រទី ២ តទៅ បទថា វេណ្ឌុ ជាឈ្មោះនៃទេវបុត្រអង្គនោះ ។ បទថា បយិរុបសិយ បានដល់ ចូលទៅ អង្គុយជិត ។ បទថា អនុសិក្ខរេ បានដល់ តែងសិក្សា ។ បទថា សត្ថបទេ បានដល់ បទ គឺពាក្យប្រៀនប្រដៅ ។ បទថា កាលេ តេ អប្បមជ្ជន្តា បានដល់ ធ្វើសេចក្តីមិនប្រមាទក្នុងកាល ។