ទីឃលដ្ឋិសូត្រទី ៣

ក្បាលទី 19 · ទំព័រ 408

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រា កាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះទីឃលដ្ឋិ មានរស្មី រុងរឿង ញ៉ាំងវត្តវេឡុវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះទីឃលដ្ឋិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ភិក្ខុ ដែលមានព្រះអរហត្តជាអានិសង្ស គប្បីជាអ្នក មានឈាន មានចិត្តរួចស្រឡះ គប្បីប្រាថ្នានូវសេចក្តី សម្រេចនៃហបឫទ័យ គឺព្រះអរហត្ត ដឹងច្បាស់នូវកិរិយា កើតឡើង និងការសូន្យទៅ នៃសង្ខារលោក មានចិត្ត ល្អ មិនអាស្រ័យ ( នូវតណ្ហា និងទិដ្ឋិ ) ។