អដ្ឋកថា ទីឃលដ្ឋិសូត្រទី ៣
ក្បាលទី 19 · ទំព័រ 409
គប្បីជ្រាបវិនិច្ឆ័យក្នុងទីឃលដ្ឋិសូត្រទី ៣ តទៅ បទថា ទីឃលដ្ឋិ សេចក្តីថា ពួកទេវតាក្នុងទេវលោក មានវុត្តិន័យថា មានប្រមាណ ស្មើគ្នាទាំងអស់ ចំណែកទីឃលដ្ឋិទេវបុត្រនោះ មានឈ្មោះយ៉ាងនេះ ក៏ព្រោះ កាលនៅក្នុងមនុស្សលោកមានខ្លួនវែង ។ ទេវតានោះធ្វើបុណ្យទាំងឡាយ សូម្បីកើតក្នុងទេវលោក ក៏ប្រាកដឈ្មោះយ៉ាងនោះឯង ។