អដ្ឋកថា នន្ទនសូត្រទី ៤

ក្បាលទី 19 · ទំព័រ 411

គប្បីជ្រាបវិនិច្ឆ័យក្នុងនន្ទនសូត្រទី ៤ តទៅ នន្ទនទេវបុត្រ ហៅព្រះមានព្រះភាគ ដោយគោត្រថា គោតម ។ បទថា អនាវដំ សេចក្តី ថា កាលព្រះតថាគតទ្រង់បញ្ជូនសព្វញ្ញុតញ្ញាណ ដើមឈើ ឬភ្នំ មិនអាចនឹង រារាំងបានឡើយ ព្រោះហេតុនោះ ទើបនន្ទនទេវបុត្រពោលថា អនាវដំ ។ កាលសរសើរព្រះតថាគតដូច្នោះហើយ កាលនឹងសួរបញ្ញាដែលខ្លួនចងក្នុង ទេវលោក ទើបទូលសួរថា កថំវិធំ ជាដើម ។ បណ្តាបទទាំងនោះ បទថា ទុក្ខមតិច្ច ឥរិយតិ ប្រែថា កន្លងនូវសេចក្តីទុក្ខ ។ បទថា សីលវា បានដល់ ព្រះខីណាស្រព អ្នកប្រកបដោយ សីល ដែលជាលោកិយ និងលោកុត្តរ ។ បទថា បញ្ញា ជាដើម ក៏គប្បី ជ្រាបថា លាយគ្នាដូចគ្នា ។ បទថា បូជយន្តិ សេចក្តីថា បូជាដោយគ្រឿង ក្រអូប និងផ្កាកម្រងជាដើម ។