ចន្ទនសូត្រទី ៥

ក្បាលទី 19 · ទំព័រ 412

ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរ ព្រះមានព្រះភាគ ដោយគាថាថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ ទាំងថ្ងៃ តែងឆ្លងនូវអន្លង់បាន បុគ្គលដូចម្តេច មិនលិចចុះក្នុង អន្លង់ជ្រៅ ដែលមិនមានទីឋិតនៅខាងក្រោម មិនមាន ទីតោង ក្នុងខាងលើ ។ ព្រះអង្គត្រាស់ថា បុគ្គលបរិបូណ៌ដោយសីល មានបញ្ញា មានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធ ហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សព្វកាល រមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្រ បុគ្គលណា ប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈ មាន ភពជាទីត្រេកអរអស់ហើយ បុគ្គលនោះ រមែងមិនលិច ចុះក្នុងអន្លង់ជ្រៅឡើយ ។