វាសុទត្តសូត្រទី ៦
ក្បាលទី 19 · ទំព័រ 414
វាសុទត្តទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ភិក្ខុមានស្មារតី គប្បីនៅដើម្បីលះបង់កាមរាគ ( ដោយ រហ័ស ) ដូចជាបុរសដែលគេប្រហារដោយលំពែង ឬ ដូចជាបុរស ដែលភ្លើងកំពុងឆេះលើក្បាល ។ ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី គប្បីនៅ ដើម្បីលះបង់សក្កាយទិដ្ឋិ ( ដោយរហ័ស ) ដូចជាបុរសដែលគេប្រហារដោយលំពែង ឬដូចជា បុរសដែលភ្លើងកំពុងឆេះលើក្បាល ។ វាសុទត្តសូត្រទី ៦ មានសេចក្តីដូចពោលមកហើយនោះឯង ។