អដ្ឋកថា កកុធសូត្រទី ៨

ក្បាលទី 19 · ទំព័រ 421

[ ២៦៨-២៦៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងកកុធសូត្រទី ៨ តទៅ បទថា កកុធោ ទេវបុត្តោ សេចក្តីថា បានឮថា ទេវបុត្រអង្គនេះ ជាកូនឧបដ្ឋាក របស់ព្រះមហាមោគ្គល្លានត្ថេរ ក្នុងកោលនគរ កាលពេញកំលោះ នៅក្នុង សម្នាក់ព្រះថេរៈ ញ៉ាំងឈានឲ្យកើតហើយ ធ្វើកាលកិរិយា ទៅកើតក្នុង ព្រហ្មលោក សូម្បីក្នុងព្រហ្មលោកនោះ ពួកព្រហ្មក៏ស្គាល់ព្រហ្មនោះថា កកុធព្រហ្មនោះឯង ។ បទថា នន្ទសិ ប្រែថា ត្រេកអរ ។ បទថា កឹ លទ្ធា សេចក្តីថា បុគ្គលបានរបស់ជាទីពេញចិត្តណាមួយ ឈ្មោះថា អ្នកត្រេកអរ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ ។ បទថា កឹ ជិយិត្ថ សេចក្តីថា បុគ្គលណាវិនាសចាកវត្ថុ មានសំពត់ជាដើមដែលខ្លួនពេញចិត្ត ណានីមួយ បុគ្គលនោះ រមែងសោយសោក ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់យ៉ាងនេះ ។ បទថា អរតិ នាភិកីរតិ សេចក្តីថា សេចក្តីអផ្សុកមិន គ្របសង្កត់ ។ បទថា អឃជាតស្ស សេចក្តីថា មានសេចក្តីទុក្ខ គឺតាំង នៅក្នុងវដ្តទុក្ខ ។ បទថា នន្ទិជាតស្ស បានដល់ មានតណ្ហា ។ ពិតហើយ វដ្តទុក្ខរបស់បុគ្គលមានសភាពយ៉ាងនោះក៏មក ( ហៅ ) ថា អឃ ។ សម ពិត ដូចពាក្យដែលលោកពោលថា អ្នកមានសេចក្តីទុក្ខ រមែងប្រាថ្នាសេចក្តី សុខ ។ ដូច្នោះ ទើបសេចក្តីត្រេកអរ មានដល់អ្នកមានសេចក្តីទុក្ខ ។ ឯទុក្ខ ក៏មកដូចគ្នា កាលសុខប្រែប្រួលទៅ ហេតុនោះ ទើបទុក្ខមានដល់អ្នកមាន សេចក្តីត្រេកអរ ។