ឧតតរសូត្រទី ៩
ក្បាលទី 19 · ទំព័រ 423
រាជគហនិទាន ។ ឧត្តរទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ជីវិត គឺអាយុ មានប្រមាណតិចណាស់ តែងត្រូវជរា នាំចូលទៅរក ( សេចក្តីស្លាប់ ) សត្វដែលត្រូវជរានាំចូល ទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើ បុគ្គលបានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណជាត នាំ សេចក្តីសុខមកឲ្យ ។ ព… ជីវិត គឺអាយុ មានប្រមាណតិចណាស់ ដែលជរា តែងនាំចូលទៅរក ( សេចក្តីស្លាប់ ) សត្វ ដែលត្រូវជរា នាំចូលទៅហើយ មិនមានទីជ្រកកោន ឡើយ កាលបើបុគ្គល បានសម្លឹងឃើញភ័យ ក្នុង សេចក្តីស្លាប់នេះហើយ គប្បីជាអ្នកប្រាថ្នានូវសន្តិភាព គឺព្រះនិព្វាន ហើយលះបង់ នូវអាមិសៈក្នុងលោក ចោលចេញ ។