អនាថបិណ្ឌិកសូត្រទី ១០

ក្បាលទី 19 · ទំព័រ 424

អនាថបិណ្ឌិកទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោល នូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃគង់នៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជា ធម្មរាជ ទ្រង់គង់នៅ ជាទីញ៉ាំងបីតិឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយរមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីល បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ មិនមែនបរិសុទ្ធដោយ ទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើ ឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែពិចារណា នូវធម៌ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធក្នុង អរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជា បុគ្គល ( ប្រសើរ ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរដោយ គុណធម៌បុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន ។ អនាថបិណ្ឌិកទេវបុត្ត បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាប ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ ។ លុះកន្លងរាត្រីនោះទៅ ទើបព្រះមានព្រះភាគត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក្រាប ថ្វាយបង្គំតថាគតហើយ ឋិតនៅក្នុងទីសមគួរ លុះទេវបុត្តនោះ ឋិតនៅក្នុងទី សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសម្នាក់តថាគតថា វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែល