សិវសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា កាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះសិវៈ មានរស្មីដ៏ រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី សមគួរ ។ លុះសិវទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលគាថា ទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរ ធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹង ច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងបាន សេចក្តីល្អ មិនមានអាក្រក់ឡើយ បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធ ស្នាលដោយពួកសប្បុរស បុគ្គលមានប្រាជ្ញា ព្រោះ ដឹងច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែន បានអំពីទីដទៃឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួក សប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស បុគ្គលបានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរស ហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នក សោកសៅឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួកស ប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរុងរឿងក្នុងកណ្តាលពួកញាតិ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើ សេចក្តីស្និទ្ធស្នាលដោយពួកសប្បុរស សត្វទាំងឡាយ បានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែង ទៅកាន់សុគតិបាន បុគ្គលគួរទាក់ទងជាមួយនឹងពួកស ប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស សត្វទាំងឡាយ ដឹងព