អដ្ឋកថា សិវសូត្រទី ១

ក្បាលទី 19 · ទំព័រ 429

សប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស បុគ្គលបានដឹងព្រះសទ្ធម្មរបស់ពួកសប្បុរស ហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នក សោកសៅឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួកស ប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរុងរឿងក្នុងកណ្តាលពួកញាតិ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរធ្វើ សេចក្តីស្និទ្ធស្នាលដោយពួកសប្បុរស សត្វទាំងឡាយ បានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែង ទៅកាន់សុគតិបាន បុគ្គលគួរទាក់ទងជាមួយនឹងពួកស ប្បុរសបុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលដោយពួកស ប្បុរស សត្វទាំងឡាយ ដឹងព្រះសទ្ធម្មរបស់ពួកស ប្បុរស រមែងឋិតនៅ ( ជាសុខ ) អស់កាលយូរ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាតបទៅនឹង សិវទេវបុត្តវិញ ដោយគាថាថា បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសបុណ្ណោះ គួរ ធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលដឹង ព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងរួចចាកទុក្ខ ទាំងអស់បាន ។ អដ្ឋកថា នានាតិត្ថិយវគ្គទី ៣ អដ្ឋកថាសិវសូត្រទី ១ នៃវគ្គទី ៣ មានសេចក្តីដូចពោលមកហើយនោះឯង ។