ខេមសូត្រទី ២

ក្បាលទី 19 · ទំព័រ 431

ខេមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលគាថា ទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាលឥត ប្រាជ្ញា មានខ្លួនដូចជាសត្រូវ រមែងប្រព្រឹត្តធ្វើនូវកម្មដ៏ លាមក ( នោះ ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅ តាមក្នុងខាងក្រោយ ( ឬ ) បុគ្គលមានមុខទទឹកដោយ ទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែល បុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណា ហើយ មិនក្តៅតាមក្នុងខាងក្រោយ ( ឬ ) បុគ្គល មានសេចក្តីត្រេកអរ មានចិត្តល្អ ទទួលផលនៃកម្ម ណា កម្មដែលបុគ្គលធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវកម្មណា ដែលជាប្រយោជន៍ដល់ខ្លួន ត្រូវតែ ធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមាន ប្រាជ្ញា មានសេចក្តីប្រឹងប្រែង មិនត្រូវធ្វើកម្មដោយ គំនិត ដូចជាអ្នកបររទេះឡើយ អ្នកបររទេះ តែ លះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើ ផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់ សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញ អំពីកុសលធម៌ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជា អ្នកបររទេះ បាក់ភ្លៅរទេះ យ៉ាងនោះឯង ។ ៨