អដ្ឋកថា ខេមសូត្រទី ២
ក្បាលទី 19 · ទំព័រ 432
គប្បីជ្រាបវិនិច្ឆ័យក្នុងខេមសូត្រទី ២ ជាបន្តដូច្នេះ បទថា បដិកច្ចេវ ប្រែថា មុននោះឯង ។ បទថា អក្ខច្ឆិន្នោវ ឈាយតិ សេចក្តីថា ឈ្មួញរទេះ មានភ្លៅរទេះបាក់ហើយ រមែងសញ្ជប់សញ្ជឹង គឺត្រូវគិតច្រើន ។ ក្នុងគាថាទី ២ ។ បទថា អក្ខច្ឆិន្នោវ ប្រែថា ដូចឈ្នួញរទេះបាក់ភ្លៅរទេះ ។