សេរីសូត្រទី ៣
សេរីទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះមាន ព្រះភាគ ដោយគាថាថា យក្សនោះឯង មិនត្រេកអរចំពោះបាយណា ឯទេវតានិ ងមនុស្សទាំងពីរពួក រមែងត្រេកអរចំពោះបាយនោះ ។ ព្រះមានព្រះភាគត្រាស់ថា ពួកជនណា មាន ចិត្តជ្រះថ្លាឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុង លោកខាងមុខផង ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តី កំណាញ់ហើយ ឲ្យនូវទាន ( ព្រោះ ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ ។ បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះពុទ្ធដីកាដែលព្រះមាន ព្រះភាគសម្តែងហើយ ដោយប្រពៃដូច្នេះថា ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយ សទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុង លោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសេចក្តីកំណាញ់ គ្របសង្កត់នូវ មន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន ( ព្រោះ ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុង លោកខាងមុខ ។ បពិត្រព្រះអង្គដ៏ចម្រើន ពីព្រេងនាយមក ខ្ញុំព្រះអង្គកើតជា ស្តេច នាមថា សេរី ជាទាយក ( អ្នកឲ្យទាន ) ជាម្ចាស់នៃទាន ជាអ្នកពោល សរសើរទានជាប្រក្រតី ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឲ្យទាន ដល់ សមណព្រាហ្មណ៍ អ្នកកម្សត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និង ស្មូមទាំងឡាយ ទៀបទ្វារទាំង ៤ ។