អដ្ឋកថា សេរីសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងសេរីសូត្រទី ៣ តទៅ បទថា ទាយកោ ប្រែថា អ្នកឲ្យទានជាប្រក្រតី ។ បទថា ទានបតិ បានដល់ ជាម្ចាស់នៃទានដែលឲ្យហើយ មិនមែនជាទាសទាន មិនមែនជាសហាយទាន ។ ពិតហើយ បុគ្គលណាបរិភោគរបស់ឆ្ងាញ់ពីសាដោយខ្លួនឯង ហើយឲ្យរបស់ មិនឆ្ងាញ់ពីសាដល់អ្នកដទៃ អ្នកនោះ ឈ្មោះថា ជាទាសនៃទេយ្យធម៌ ពោលគឺ ទាសៈឲ្យទាន ( ទាសទាន ) ។ ឯបុគ្គលណាបរិភោគរបស់ណា ដោយ ខ្លួនឯង ឲ្យរបស់នោះឯង បុគ្គលនោះ ឈ្មោះថា ជាសម្លាញ់ឲ្យទាន ( សហាយទាន ) ។ ចំណែកបុគ្គលណាចិញ្ចឹមជីវិតដោយរបស់នោះដោយ ខ្លួនឯង និងឲ្យរបស់ឆ្ងាញ់ពីសាដល់អ្នកដទៃ បុគ្គលនោះ ឈ្មោះថា ជាម្ចាស់ ជាចម្បង ជាម្ចាស់ឲ្យទាន ( ទានបតី ) ។ សេរីទេវបុត្រនោះពោលថា ខ្ញុំ ព្រះអង្គមានសភាពដូច្នោះ ។ បទថា ចតូសុ ទ្វារេសុ សេចក្តីថា បានឮថា ព្រះរាជាអង្គនោះ មាន រដ្ឋ ២ គឺ សិន្ធវរដ្ឋ និង សោវីរករដ្ឋ ។ មាននគរឈ្មោះរោរុវនគរ ត្រង់ ទ្វារនីមួយៗ នៃនគរនោះ កើតទ្រព្យមួយសែនរាល់ៗ ថ្ងៃ ក្នុងទីជាទីវិនិច្ឆ័យក្តី ខាងក្នុងនគរ ក៏កើតទ្រព្យមួយសែន ។ ព្រះអង្គទតឃើញគំនរមាស គំនរប្រាក់ ជាច្រើន ធ្វើឲ្យកើតកម្មស្សកតាញាណ ចាត់ឲ្យគេសាងរោងទានត្រង់ទ្វារទាំង ៤ តែងតាំងអមាត្យ ដោយបញ្ជាថា ពួកអ្នកចូរយកទ្រព្យដែលកើតឡើងត្រង់ ទ្វារនោះៗ ឲ្យទាន ដោយហេតុនោះ ទើបសេរីទេវបុត្រនោះ ពោលថា ឲ្យទាន ត្រង់ទ្វារទាំង ៤ ។ ក្នុងបទថា សមណព្រាហ្មណកបណទ្ធិកវណិព្វកយាចកានំ នេះ អ្នកបួស ឈ្មោះថា សមណៈ អ្នកមានប្រក្រតីពោលថា អ្នកដ៏ចម្រើន ឈ្មោះថា ព្រាហ្មណ៍ តែសមណព្រាហ្មណ៍ដែលពោលនេះ មិនបានក្នុងសមណព្រាហ្មណ៍ អ្នកស្ងប់រម្ងាប់បាប និងបន្សាត់បាប ជនក្រខ្សត់ យាចក មានមនុស្សខ្វាក់ភ្នែក និងខ្វិនជា