ឃដិការសូត្រទី ៤

ក្បាលទី 19 · ទំព័រ 440

ឃដិការទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ភិក្ខុទាំង ៧ រូប បានទៅកើតក្នុងជាន់អវិហាហើយ ជា អ្នកមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហា ក្នុងលោកបាន ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលទាំងឡាយ ណា បានឆ្លងនូវសង្គកិលេស ជាលំនៅនៃមច្ចុ ដែល ឆ្លងបានដោយកម្រក្រៃពេក បុគ្គលទាំងនោះ បានលះបង់ នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺសំយោជនៈជាចំណែកខាងលើបាន ។ ទ… ព្រះថេរៈទាំង ៣ រូបនោះ គឺព្រះថេរៈ ឈ្មោះឧបកៈ ១ ផលគណ្ឌៈ ១ បុក្កុសាតិ ១ ( និង ព្រះថេរៈ ៤ រូបទៀត ) គឺភទ្ទិយៈ ១ ខណ្ឌទេវៈ ១ ពាហុរគ្គិ ១ សិង្គិយៈ ១ ព្រះថេរៈទាំងនោះ បាន លះបង់នូវរាងកាយ ជារបស់មនុស្ស ហើយកន្លងនូវ ទិព្វយោគបាន ។