អដ្ឋកថា ឃដិការសូត្រទី ៤

ក្បាលទី 19 · ទំព័រ 440

ព… អ្នកឯង ជាអ្នកមានកុសល ពោល សរសើរគុណ នៃព្រះថេរៈទាំងនោះ ជាអ្នកលះបង់នូវ អន្ទាក់នៃមារ ចុះព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់នូវធម៌របស់បុគ្គលណា ។ ទ… ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់នូវធម៌របស់បុគ្គលណា បុគ្គល នោះ វៀរតែព្រះមានព្រះភាគចេញ មិនមាន វៀរតែ សាសនារបស់ព្រះអង្គចេញ មិនមាន នាម និងរូប រលត់ទៅឥតមានសេសសល់ ក្នុងធម៌ណា ឯព្រះថេរៈ ទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹង ច្បាស់នូវធម៌នោះ ក្នុងសាសនានេះ ។ ព… អ្នកឯង បានជាពោលវាចាជ្រាលជ្រៅ កម្រដឹងបាន កម្រយល់បានក្រៃពេក តើអ្នកឯង ពោល វាចាប្រាកដដូច្នេះ ព្រោះដឹងច្បាស់នូវធម៌របស់បុគ្គល ណា ។ ទ… ខ្ញុំព្រះអង្គពីដើមជាស្មូនឆ្នាំង ឈ្មោះ ឃដិការកើតក្នុងនិគមឈ្មោះវេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសករបស់ព្រះពុទ្ធព្រះនាមកស្សប ជាអ្នក វៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាក អាមិសៈ បាននៅក្នុងស្រុកជាមួយនឹងព្រះអង្គ ជាសម្លាញ់ នឹងព្រះអង្គក្នុងកាលមុន ខ្ញុំព្រះអង្គស្គាល់ច្បាស់នូវភិក្ខុ ទាំង ៧ រូបនុ៎ះ ដែលមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ បានឆ្លងនូវតណ្ហា ក្នុងលោក ។ ព… ម្នាលភគ្គវៈ អ្នកឯង ពោលយ៉ាងណា ឯរឿងនុ៎ះ ក្នុងកាលនោះក៏មានយ៉ាងនោះមែន អ្នកឯង ពីដើមជាស្មូនឆ្មាំងឈ្មោះឃដិការ កើតក្នុងនិគម ឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសករបស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្ត ធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹង តថាគត ជាសម្លាញ់នឹងតថាគតក្នុងកាលមុន ។