អដ្ឋកថា ជន្តុសូត្រទី ៥

ក្បាលទី 19 · ទំព័រ 444

គប្បីជ្រាបវិនិច្ឆ័យក្នុងជន្តុសូត្រទី ៥ តទៅ បទថា កោសលេសុ វិហរន្តិ សេចក្តីថា ពួកភិក្ខុជាច្រើនទទួលកម្មដ្ឋានក្នុងសម្នាក់ នៃព្រះមានព្រះភាគហើយ នាំគ្នាទៅនៅក្នុងដែនកោសល ។ បទថា ឧទ្ធតា បានដល់ ជាអ្នកមានចិត្តរាយមាយ ព្រោះសម្គាល់ក្នុងរបស់ដែលមិនគួរ ថា គួរ សម្គាល់ក្នុងរបស់ដែលគួរ ថាមិនគួរ សម្គាល់ក្នុងរបស់ដែលមិនមាន ទោស ថាមានទោស សម្គាល់ក្នុងរបស់ដែលមានទោស ថាមិនមានទោស ។ បទថា ឧន្នឡា បានដល់ មានមានះដូចជាបបុសលើកឡើង លោកអធិប្បាយ ថា លើកឡើងនូវមានះដែលទទេ ។ បទថា ចបលា បានដល់ ប្រកបដោយ ការឃ្លេងឃ្លោង មានការតាក់តែងបាត្រ និងចីវរជាដើម ។ បទថា មុខរា ប្រែថា មានមាត់រឹង លោកអធិប្បាយថា មានសម្តីរឹង ។ បទថា វិកិណ្ណវាចា បានដល់ មិនសង្រួមវាចា ចរចាដោយសម្តីដែលគ្មានប្រយោជន៍ពេញ មួយថ្ងៃ ។ បទថា មុដ្ឋស្សតិ បានដល់ មានសតិវិនាសទៅ វៀរចាកសតិ កិច្ចដែលធ្វើក្នុងទីនេះ ភិក្ខុទាំងឡាយក៏វង្វេងភ្លេចក្នុងទីនេះ ។ បទថា អសម្បជានា បានដល់ គ្មានប្រាជ្ញា ។ បទថា អសមាហិតា បានដល់ វៀរចាក សមាធិដែលជាអប្បនា និងឧបចារ ដូចទូកដែលចងក្នុងខ្សែទឹកហូរខ្លាំង ។ បទថា វិព្ភន្តចិត្តា បានដល់ មានចិត្តមិនខ្ជាប់ខ្ជួន ដូចម្រឹគកាចដែលឡើងលើ ផ្លូវ ។ បទថា បកត្រិន្ទិយា បានដល់ មានឥន្ទ្រិយបើកដូចកាលនៅជា គ្រហស្ថ ព្រោះមិនមានសេចក្តីសង្រួម ។ បទថា ជន្តុ បានដល់ ទេវបុត្រមានឈ្មោះយ៉ាងនេះ ។ បទថា តទហុបេសថេ បានដល់ ក្នុងវេលាថ្ងៃឧបោសថនោះ អធិប្បាយថា ក្នុង ថ្ងៃឧបោសថ ។ សព្ទថា បណ្ណរសេ ហាមថ្ងៃឧបោសថ ១៤ ជាដើមចេញ ។ បទថា ឧបសង្កមិ បានដល់ ចូលទៅរកដើម្បីចោទសួរ បានឮថា ជន្តុទេវបុត្រ នោះគិតថា ភិក្ខុទាំងនេះ ទទួលកម្មដ្ឋានក្