រោហិតស្សសូត្រទី ៦
( ព្រះមានព្រះភាគ ) ទ្រង់គង់នៅជិតក្រុងសាវត្ថី … លុះ រោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សត្វមិនកើត មិនចាស់ មិនស្លាប់ មិន ច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា បពិត្រព្រះអង្គដ៏ចម្រើន ទីបំផុត នៃលោកនោះ បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ដោយ កិរិយាទៅដោយជើងបានដែរឬ ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិន ពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹងបាន គប្បីឃើញបាន គប្បី ដល់បាន ដោយការទៅដោយជើង ដូច្នេះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយ ដោយប្រពៃថា ម្នាលអាវុសោ សត្វមិន កើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បី ដល់ ដោយការទៅដោយជើងឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបាន កើតជាបឫសីឈ្មោះរោហិតស្ស ជាកូននៃព្រាន មានឫទ្ធិហោះទៅក្នុងអាកាស បាន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសន្ទុះដូចខ្មាន់ធ្នូ ដែល មានធ្នូដ៏មាំបានសិក្សាដោយប្រពៃ មានដៃស្ទាត់ មានយានចាត់ចែងហើយ មានគ្រឿងក្រោះធ្វើហើយ អាចយកព្រួញដែលស្រាលបាញ់កាត់ទទឹងស្រមោល ដើមត្នោតដោយមិនលំបាកសោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នោះ មានការឈានទៅនៃជំហាន មានសភាពដូចជាឈានអំពីសមុទ្រខាងកើត ទៅកាន់សមុទ្រខាងលិច ។ បពិត្រព្រះអង្គដ៏