អដ្ឋកថា រោហិតស្សសូត្រទី ៦

ក្បាលទី 19 · ទំព័រ 451

គប្បីជ្រាបវិនិច្ឆ័យក្នុងរោហិតស្សសូត្រទី ៦ តទៅ បទថា យត្ថ ជាសត្តមីវិភត្តិ ចុះក្នុងឱកាសមួយនៃលោកចក្រវាឡ ។ បទថា ន ចវតិ ន ឧប្បជ្ជតិ នេះ លោកកាន់យកដោយអំណាចចុតិ បដិសន្ធិក្នុងភព តៗ ទៅ ។ បទថា គមនេន បានដល់ ដោយការដើរទៅដោយជើង ព្រះសាស្តា ត្រាស់ថា នាហន្តំ លោកស្ស អន្តំ ដូច្នេះ ទ្រង់សំដៅដល់ទីបំផុត នៃសង្ខារលោក ។ ក្នុងបទថា ញាតេយ្យំ ជាដើម សេចក្តីថា គប្បីដឹង គប្បីឃើញ គប្បីដល់ ទេវបុត្រទូលសួរដល់ទីបំផុតនៃលោកចក្រវាឡ ដោយ ប្រការដូច្នេះ ព្រះសាស្តាត្រាស់ដល់ទីបំផុតនៃសង្ខារលោក ។ បុន្តែទេវបុត្រ នោះរីករាយដោយសម្គាល់ថា ពាក្យព្យាករណ៍របស់ព្រះសាស្តា សមនឹង ប្រស្នារបស់ខ្លួន ទើបពោលថា អស្ចារ្យណាស់ជាដើម ។ បទថា ទឡធម្មោ ប្រែថា មានធ្នូដ៏មាំ គឺប្រកបដោយធ្នូ មានប្រមាណដ៏ឆ្នើម ។ បទថា ធនុគ្គហោ ប្រែថា អាចារ្យអ្នកបង្ហាត់ធ្នូ ។ បទថា សុសិក្ខិតោ បានដល់ សិក្សាសិល្បៈធ្នូ មក ១២ ឆ្នាំ ។ បទថា កតហត្ថោ បានដល់ ឈ្មោះថា មានដៃស្ទាត់ ព្រោះអាចបាញ់ចុងរោមកន្ទុយ ទ្រាយបាន សូម្បីក្នុងចម្ងាយមួយឧសភៈ ។ បទថា កតុបសនោ បានដល់ ជំនាញបាញ់ធ្នូ ប្រឡងសិល្បៈមកហើយ ។ បទថា អសនេន បានដល់ កូន សរ ។ បទថា អតិបតេយ្យ បានដល់ ឆ្លងកាត់ ។ ទេវបុត្រសម្តែងគុណសម្បត្តិ គឺសន្ទុះរបស់ខ្លួនថា កូនសរនោះគប្បីឆ្លងកាត់ស្រមោលដើមត្នោតត្រ ឹមណា ខ្ញុំព្រះអង្គ ក៏ឆ្លងកាត់ចក្រវាលទៅដោយកាល ( មួយខណៈ ) ត្រឹមនោះ ។ ដោយបទថា បុរត្ថិមា សមុទ្ទា បច្ឆិមោ ទេវបុត្រពោលថា ខ្ញុំ ព្រះអង្គឈានជំហានបានឆ្ងាយ ដូចជាឈានអំពីសមុទ្រខាងកើត ទៅកាន់ សមុទ្រខាងលិច ។ បានឮថា ទេវបុត្រនោះឈរនៅត្រង់កណ្តាប់ចក្រវាល ទិសខាងកើត ឈានជំហានដំបូង ឆ្លងកណ