នន្ទសូត្រទី ៧

ក្បាលទី 19 · ទំព័រ 454

នន្ទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញ៉ាំងសត្វឲ្យឆ្លងទៅ ( រកសេចក្តីស្លាប់ ) ជំនាន់ របស់វ័យទាំងឡាយ តែងលះបង់ ដោយលំដាប់ទៅ កាលបើបុគ្គលបានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់ នេះ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណនាំ សេចក្តីសុខមកឲ្យ ។ ( ព្រះមានព្រះភាគត្រាស់ថា ) កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញ៉ាំង សត្វឲ្យឆ្លងទៅ ( រកសេចក្តីស្លាប់ ) ជំនាន់របស់វ័យ ទាំងឡាយ តែងលះបង់ដោយលំដាប់ទៅ កាលបើ បុគ្គលបានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ សម្លឹងរំពឹងយកនូវសេចក្តីស្ងប់ គឺព្រះនិព្វាន ហើយ លះបង់នូវអាមិសៈ ក្នុងលោកចោលចេញ ។