សុសិមសូត្រទី ៩

ក្បាលទី 19 · ទំព័រ 456

សាវត្ថីនិទាន ។ គ្រានោះ ព្រះអានន្ទមានអាយុ បានចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទី សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលអានន្ទ សារីបុត្ត គាប់ចិត្តនឹងអ្នកដែរឬ ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត នឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិត ព្រះសារីបុត្តមានអាយុ ជាបណ្ឌិត បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមាន អាយុ មានបញ្ញាច្រើន បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មាន បញ្ញាក្រាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាជា គ្រឿងរីករាយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាជាគ្រឿងទម្លាយនូវកិលេស បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស បពិត្រព្រះអង្គដ៏ ចម្រើន ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំដោយគ្រហស្ថ បពិត្រព្រះអង្គ ដ៏ចម្រើន ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គ ដ៏ចម្រើន ព្រះសារីបុត្តមានអាយុ ជាអ្នកបុិនសម្តី បពិត្រព្រះអង្គដ៏ចម្រើន