អដ្ឋកថា ទហរសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងទហរសូត្រទី ១ ជាបន្តដូច្នេះ បទថា ភគវតា សទ្ធឹ សម្មោទិ សេចក្តីថា សូម្បីព្រះបាទបសេនទិកោសល ក៏ទ្រង់ មានសេចក្តីត្រេកអររួមនឹងព្រះមានព្រះភាគ ដោយអាការតែមួយ ជាមួយនឹង ព្រះមានព្រះភាគ ត្រាស់សួរដល់ខន្ធបញ្ចកល្មមអត់ធន់បានជាដើម ត្រេកអរ នឹងស្តេច គឺទ្រង់នាំសេចក្តីត្រេកអរតែមួយ ដូចគ្នានឹងទឹកត្រជាក់លាយនឹងទឹក ក្តៅ ដូច្នោះ ម្យ៉ាងទៀត ព្រះបាទបសេនទិកោសលទ្រង់ត្រេកអរដោយសម្តី ណាជាដើមថា ព្រះគោតមល្មមអត់ទ្រាំបានឬ ល្មមប្រព្រឹត្តទៅបានឬ ព្រះគោតម និងពួកសាវ័ករបស់ព្រះគោតម មានអាពាធតិច មានជំងឺតិច ក្រោក ឡើងរហ័សរហួន មានកម្លាំងពលំ នៅជាសុខឬ ទ្រង់នាំសម្តីនោះ ដែលគួរ ត្រេកអរ គួរឲ្យរពឫកដល់គ្នាក្នុងកាលដែលកន្លងទៅ ឲ្យដល់ទីបំផុត គឺបញ្ចប់ ដោយបរិយាយជាច្រើនយ៉ាងនេះ គឺឈ្មោះថា សម្មោទនិយ ព្រោះឲ្យកើត សេចក្តីត្រេកអរ ពោល គឺបីតិ បាមោជ្ជ និងគួរឲ្យត្រេកអរ ឈ្មោះថា សារាណីយ ព្រោះមានអត្ថ និងព្យញ្ជនៈពីរោះ និងព្រោះជាសម្តីដែលគួររលឹក ដោយគួរដែលនឹងឲ្យរពឫកដល់អស់កាលយូរ គឺប្រព្រឹត្តទៅជានិច្ច ទ្រង់ មិនជ្រាបសេចក្តីរពឫក ឬការភាក់ដោយគុណ និងទោស ព្រោះមិនធ្លាប់ជួបព្រះតថាគត ទើបប្រថាប់គង់ក្នុងទីសមគួរមួយ កាលប្រថាប់គង់ហើយ ក៏ត្រាស់ ថា ភវម្បិ នោ ជាដើម ដើម្បីនឹងទូលសួរបញ្ញារឿងរលាស់ខ្លួនចេញចាកលោក និងការចុះកាន់ភព គឺភាពជាព្រះសម្មាសម្ពុទ្ធរបស់សាស្តា ដែលស្តេចយាង មក ធ្វើជាឱវដ្តិកសារបញ្ញា គឺបញ្ញាដែលមានសារប្បស្មុគស្មាញ។ សព្ទថា ភវម្បិ ក្នុងពាក្យទូលសួរនោះ ជានិបាតចុះក្នុងអត្ថថា ប្រមូល ព្រះបាទ បសេនទិកោសល ទ្រង់ប្រមូលសាស្តាទាំង ៦ ដោយសព្ទនោះ អធិប្បាយ ថា ព្រះគោតមក៏ប