បុរិសសូត្រទី ២

ក្បាលទី 19 · ទំព័រ 505

ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី … គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះព្រះបាទ បសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់បុរសមានបុន្មានយ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បី សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ធម៌របស់ បុរសមាន ៣ យ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជា ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ធម៌ទាំង ៣ តើ ដូចម្តេច បពិត្រមហារាជ លោភៈជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅ មិនសប្បាយ បពិត្រមហារាជ ទោសៈជាធម៌របស់បុរស កាលកើតឡើងក្នុង ខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយា នៅមិនសប្បាយ បពិត្រមហារាជ មោហៈជាធម៌របស់បុរស កាលកើតឡើង ក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បី កិរិយានៅមិនសប្បាយ បពិត្រមហារាជ ធម៌របស់បុរសមាន ៣ យ៉ាងនេះ ឯង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បី សេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ។ ព្រះមានព្រះភាគ បានទ្រង់ត្រាស់ពាក្យនេះហើយ ។ បេ ។ លោភៈ ១ ទោសៈ ១ មោហៈ ១ កើតអំពីខ្លួន តែងសម្លាប់ បុរសដែលមានចិត្តលាមក ដូចជាផ្លែ រមែងសម្លាប់ឈើ ដែល មានខ្លឹមខាងក្រៅ ( មានឫស្សី និងបបុសជាដើម ) ។ ៨