អដ្ឋកថា បុរិសសូត្រទី ២

ក្បាលទី 19 · ទំព័រ 506

គប្បីជ្រាបវិនិច្ឆ័យក្នុងបុរិសសូត្រទី ២ តទៅ បទថា អភិវាទេត្វា សេចក្តីថា ព្រះបាទបសេនទិកោសល ទ្រង់អភិវាទ ក្នុងសូត្រនេះ ក៏ព្រោះតែទ្រង់ដល់សរណៈហើយក្នុងសូត្រមុន ។ បទថា អជ្ឈត្តំ បានដល់ ខាងក្នុងខ្លួន អធិប្បាយថា កើតឡើងក្នុងសន្តាននៃ ខ្លួន ។ បណ្តាអកុសលមូល ៣ មានលោភៈជាដើម លោភៈមានលក្ខណៈ ល្មោភចង់បាន ទោសៈ មានលក្ខណៈប្រទូស្ត មោហៈ មានលក្ខណៈវង្វេង ។ បទថា ហឹសន្តិ បានដល់ បៀតបៀន ធ្វើឲ្យវិនាស ធ្វើឲ្យ អន្តរាយ ។ បទថា អត្តសម្ភូតា ប្រែថា កើតហើយក្នុងខ្លួន ។ បទថា តចសារំវ សប្ផលំ សេចក្តីថា ផ្លែរបស់ខ្លួនឯង រមែងបៀតបៀន គឺធ្វើដើមឈើ ដែលមានសម្បកជាខ្លឹម មិនថាដើមឫស្សី ឬដើមបបុសឲ្យវិនាស យ៉ាងណា អកុសលមូលទាំងឡាយក៏បៀតបៀន គឺធ្វើឲ្យវិនាស យ៉ាងនោះ ។