អដ្ឋកថា រាជសូត្រទី ៣

ក្បាលទី 19 · ទំព័រ 508

គប្បីជ្រាបវិនិច្ឆ័យក្នុងរាជសូត្រទី ៣ តទៅ បទថា អញ្ញត្រ ជរាមរណា សេចក្តីថា ព្រះបាទបសេនទិកោសល ទូលសួរថា សត្វដែល ផុតចាកជរាមរណៈមានដែរឬ ។ បទថា ខត្តិយមហាសាលា ប្រែថា ក្សត្រមហាសាល និងក្សត្រដល់ភាពជាអ្នកមានសារសម្បត្តិជាច្រើន ។ ពិតហើយ ក្សត្រទាំងឡាយណា មានទ្រព្យ ១០០ កោដិយ៉ាងទាប មានកហាបណៈ ៣ ក្អម ឲ្យ ឲ្យជាគំនរត្រង់កណ្តាលផ្ទះ សម្រាប់ប្រើប្រាស់ ក្សត្រទាំងឡាយនោះ ឈ្មោះ ថា ក្សត្រមហាសាល ។ ព្រាហ្មណ៍ទាំងឡាយណា មានទ្រព្យ ៨០ កោដិ មានកហាបណៈ ១ ក្អមកន្លះ ឲ្យជាគំនរកណ្តាលផ្ទះ សម្រាប់ប្រើប្រាស់ ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ព្រាហ្មណមហាសាល ។ គហបតីទាំងឡាយ ណា មានទ្រព្យ ៤០ កោដិ មានកហាបណៈ ១ ក្អម ឲ្យជាគំនរកណ្តាលផ្ទះ សម្រាប់ប្រើប្រាស់ គហបតីទាំងនោះ ឈ្មោះថា គហបតីមហាសាល ។ បទថា អឌ្ឍា បានដល់ ជាធំ ។ ឈ្មោះថា មហទ្ធនា ព្រោះមាន ទ្រព្យរក្សាទុកច្រើន ។ ឈ្មោះថា មហាភោគា ព្រោះរបស់ប្រើប្រាស់មាន ភាជនមាសប្រាក់ជាដើមច្រើន ។ ឈ្មោះថា បហូតជាតរូបរជតា ព្រោះ មាស និងប្រាក់ដែលនៅមិនទាន់បានរក្សាទុកមានច្រើន ។ ឈ្មោះថា បហូតវិត្តូបករណា ព្រោះមានឧបករណ៍ និងទ្រព្យជាទីត្រេកអរនៃចិត្ត គឺហេតុ នៃសេចក្តីត្រេកអរមានច្រើន ។ ឈ្មោះថា បហូតធនធញ្ញា ព្រោះទ្រព្យ គឺ គោជាដើម និងស្រូវ ៧ ប្រការមានច្រើន ។ បទថា តេសម្បិ ជាតានំ នត្ថិ អញ្ញត្រ ជរាមរណា សេចក្តីថា ឥស្សរជនដូចពោលមកហើយទាំងអស់ នោះ កើតមកហើយ គឺកើតហើយ នឹងវៀរចាកជរា និងមរណៈ មិន មាន គឺឈ្មោះថា ផុតចាកជរា និងមរណៈ ព្រោះកើតមកហើយនុ៎ះឯង មិន មាន ឥស្សរជនទាំងនោះ ធ្លាក់នៅក្នុងជរា និងមរណៈនុ៎ះឯង ។ ក្នុងបទថា អរហន្តោ ជាដើម ពួកភិក្ខុឈ្មោះថា អរហន្ត ព្រ