បិយសូត្រទី ៤
ជិតក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសលគង់ក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មាន សេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គល ពួកណាហ្ន៎ ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលពួកណាហ្ន៎ បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្ត ទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួន មិនជាទីស្រឡាញ់របស់បុគ្គលពួកនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាង នេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណា ដល់ខ្លួនមិនជាទីស្រឡាញ់ ឯ បុគ្គលទាំងនោះ រមែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះឡើយ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយ ចិត្ត ទើបខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនមិនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនជាទី ស្រឡាញ់របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណាដល់ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ