អដ្ឋកថា បិយសូត្រទី ៤
ក្បាលទី 19 · ទំព័រ 515
គប្បីជ្រាបវិនិច្ឆ័យក្នុងបិយសូត្រទី ៤ តទៅ បទថា រហោគតស្ស ប្រែថា នៅក្នុងទីស្ងាត់ ។ បទថា បដិសល្លីនស្ស បានដល់ សម្ងំនៅតែម្នាក់ឯង ។ ព្រះមានព្រះភាគ កាលទ្រង់នាំសូត្រនេះ ឲ្យជាព្រះ តម្រាស់របស់ព្រះសព្វញ្ញូ ទើបត្រាស់ក្នុងសូត្រនេះថា ឯវមេតំ មហារាជ ដូច្នេះ ។ បទថា អន្តកេនាធិបន្នស្ស ប្រែថា អ្នកត្រូវសេចក្តីស្លាប់ គ្របសង្កត់ហើយ ។