អត្តរក្ខិតសូត្រទី ៥

ក្បាលទី 19 · ទំព័រ 516

ព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯងក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តក ើតឡើង យ៉ាងនេះថា ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថា រក្សា ហើយ ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថា មិនរក្សាហើយ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីយល់ឃើញដូច្នេះថា បុគ្គល ណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាខ្លួនទេ បុគ្គលនោះ ទុកជា មានពលដំរីរក្សា មានពលសេះរក្សា មានពលរថរក្សា ឬមានពលថ្មើរជើង រក្សាក៏ដោយ តែថា បុគ្គលនោះ ឈ្មោះថា មិនរក្សាខ្លួនដោយពិត សេចក្តី នោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះជាខាងក្រៅ ការរក្សានេះមិន មែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្ត សុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ ទើបឈ្មោះថារក្សា ខ្លួន បុគ្គលនោះ ទុកជាមិនមានពលដំរីរក្សា មិនមានពលសេះរក្សា មិនមាន ពលរថរក្សា មិនមានពលថ្មើរជើងរក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះ ថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សា នេះជាខាងក្នុង ការរក្សានេះមិនមែនជាការរក្សាខាងក្រៅទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន ។