អដ្ឋកថា អត្តរក្ខិតសូត្រទី ៥

ក្បាលទី 19 · ទំព័រ 518

គប្បីជ្រាបវិនិច្ឆ័យក្នុងអត្តរក្ខិតសូត្រទី ៥ តទៅ បទថា ហត្ថិកាយោ បានដល់ ពួកពលដំរី ។ សូម្បីក្នុងពលដ៏សេស ក៏ន័យនេះ ដូចគ្នា ។ បទថា សំវរោ បានដល់ បិទ គឺសង្រួម ។ ដោយបទថា សាធុ សព្វត្ថ សំវរោ នេះ ព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីសង្រួមនៃ កម្មដែលនៅមិនដល់ការបែកធ្លាយនៃកម្មបថ ។ បទថា លជ្ជី ប្រែថា អ្នក មានហិរិ ខ្មាសបាប ។ សូម្បីឱត្តប្បៈ ទ្រង់កាន់យកហើយ ដោយ លជ្ជី សព្ទ ក្នុងបទនេះ ។