អប្បកសូត្រទី ៦
ជិតក្រុងសាវត្ថី … លុះព្រះបាទបសេនទិកោសលគង់ក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មាន សេចក្តីត្រិះរិះក្នុងចិត្ត កើតឡើងយ៉ាងនេះថា សត្វទាំងឡាយឯណា បាននូវ ភោគៈដ៏ថ្លៃថ្លាលើសលុបហើយ មិនស្រវឹង ( ដោយមានះ ) ផង មិនប្រមាទ ផង មិនដល់នូវសេចក្តីប្រាថ្នាក្នុងកាមផង មិនប្រតិបត្តិខុសក្នុងសត្វទាំងឡាយ ផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក មួយទៀត សត្វទាំងឡាយណា បាននូវភោគៈដ៏ថ្លៃថ្លាលើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវ សេចក្តីប្រាថ្នាក្នុងកាមផង ប្រតិបត្តិខុសក្នុងសត្វទាំងឡាយផង សត្វទាំងនុ៎ះ មានចំនួនច្រើនក្នុងលោក ដោយពិត ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាង នេះឯង បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សត្វទាំងឡាយណា បាននូវភោគៈដ៏ថ្លៃថ្លាលើសលុបហើយ មិនស្រវឹងផង មិនប្រមាទ ផង មិនដល់នូវសេចក្តីប្រាថ្នាក្នុងកាមផង មិនប្រតិបត្តិខុសក្នុងសត្វទាំងឡាយ ផង សត្វទាំងនោះ មានចំនួនតិច ក្នុងលោក សត្វទាំងឡាយណា បាននូវ ភោគៈដ៏ថ្លៃថ្លាលើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តី ប្រាថ្នាក្នុងកាមផង ប្រតិបត្តិខុសក្នុងសត្វទាំងឡាយផង សត្វទាំងនុ៎ះ មាន ចំនួនច្រើន ក្នុងលោកដោយពិត ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ ។ បេ ។ ពួកសត្វ មានសេចក្តីត្រេកអរខ្លាំង ក្នុងកាមនិងភោគៈ ទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹង នូវទោសដែលប្រព្រឹត្តល្មើស ដូចជាពួកម្រឹគ មិនដឹងនូវ អន្ទាក់ដែលគេដាក់ ពួកសត្វនោះ រមែងមានសេចក្តីក្តៅក្រហាយ ក្នុ