អដ្ឋកថា អប្បកសូត្រទី ៦
ក្បាលទី 19 · ទំព័រ 520
គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បកសូត្រទី ៦ តទៅ បទថា ឧឡារេ ឧឡារេ បានដល់ ដ៏ប្រណីត និងច្រើន ។ បទថា មជ្ជន្តិ បានដល់ ស្រវឹងដោយការស្រវឹងដោយមានះ ។ បទថា អតិសារំ បានដល់ កន្លងចូលទៅ ។ បទថា កូដំ បានដល់ អន្ទាក់ ។ បទថា បច្ឆាសំ កាត់បទជា បច្ឆា តេសំ ។