អត្ថករណសូត្រទី ៧

ក្បាលទី 19 · ទំព័រ 521

លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អង្គុយក្នុងរោងសម្រាប់កាត់សេចក្តីក្នុងទីឯណោះ បានឃើញពួកខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល អ្នកស្តុកស្តម្ភ មាន ទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះ កាមជាអធិករណ៍ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ណ្ហើយ អាត្មាអញនឹងមានប្រយោជន៍អ្វី ដោយការកាត់សេចក្តីក្នុង កាលឥឡូវនេះ បុគ្គលមានមុខល្អ នឹងប្រាកដដោយការកាត់សេចក្តី ក្នុងកាល ឥឡូវនេះ ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាង នេះឯង បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ ពួកជនណា គឺខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ដែល ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មាន គ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យ កុហក ចំពោះហេតុដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ អំពើនោះនឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បី សេចក្តីទុក្ខ អស់កាលជាអង្វែង ដល់ពួកជនទាំងនោះ ។ ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ ។ បេ ។ ពួកសត្វ មានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈ ទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ ក្នុងកាមទាំងឡាយ មិនដឹង នូវទោសដែលប្រព្រឹត្តល្មើស ដូចជាត្រីមិនស្គាល់លប ដែលគេដាក់ហើយ ពួកសត្វន