មល្លិកាសូត្រទី ៨

ក្បាលទី 19 · ទំព័រ 524

ជិតក្រុងសាវត្ថី … សម័យនោះ ព្រះបាទបសេនទិកោសល គង់ក្នុងប្រាសាទដ៏ប្រសើរជាន់ខាងលើ ជាមួយនឹងព្រះនាង មល្លិកាទេវី ។ គ្រានោះ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលនឹង ព្រះនាងមល្លិកាទេវីដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទី ស្រឡាញ់ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ ។ បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ដោយវិសេសជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ដោយវិសេសជាង ខ្លួនព្រះអង្គទៅទៀត មានដែរឬ ។ ម្នាលនាងមល្លិកា បុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ចុះអំពី ប្រាសាទ ហើយស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាប ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនៅក្នុងប្រាសាទដ៏ប្រសើរ ជាន់ខាងលើ ជាមួយនឹងនាងមល្លិកាទេវីក្នុងទីឯណោះ បានសួរនាងមល្លិកាទេវី ដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ដោយវិសេសជាង ខ្លួននាងទៅទៀត មានដែរឬ បពិត្រព្រះអង្គដ៏ចម្រើន កាលបើខ្ញុំព្រះអង្គសួរ យ៉ាងនេះហើយ នាងមល្លិកាទេវី ក៏ពោលតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ដោយវិសេសជាងខ្លួន ខ្ញុំម្ចាស់ទៅទៀត មិនមានទេ បពិត្រមហារាជ ចុះបុគ្គលនីមួយ ដែលជាទី ស្រឡាញ់ដោយវិសេស ជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ បពិត្រព្រះអង្គ ដ៏ចម្រើន កាលបើនាងមល្លិកាទេវី សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គឆ្លើយតប នាងមល្លិកាទេវីដូ