យញ្ញសូត្រទី ៩
ជិតក្រុងសាវត្ថី … សម័យនោះ ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយញ្ញ ( បូជាធំ ) ។ ពួកគោឧសភ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចង ភ្ជាប់នឹងសសរយញ្ញ ដើម្បីបូជា ។ ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើ ក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជាគំរាមហើយ ត្រូវភ័យ គំរាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំធ្វើនូវបរិកម្មទាំងឡាយ ( ការរំពឹងគិត ) ។ គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និង ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយ ភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយ ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ម្រើន ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយញ្ញក្នុងទីឯណោះ ពួក គោឧសភ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចងភ្ជាប់នឹងសសរយញ្ញ ដើម្បីបូជា ពួកជនណា ដែលជាខ្ញុំ ប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជាគំរាម ហើយ ត្រូវភ័យគំរាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែកស្រែកយំ ធ្វើនូវ បរិកម្មទាំងឡាយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តី នុ៎ះហើយ ទើបត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា ( មហាយញ្ញទាំងឡាយ ) មានការរវល់ច្រើន គឺ អស្សមេធៈ ១ បុរិសមេធៈ ១ សម្មាបាសៈ ១ វាជបេយ្យៈ ១ និរគ្គឡៈ ១ យញ្ញទាំងនោះ មិនមែន មានផលច្រើនទេ ពួកសត្វផ្សេងៗ