អដ្ឋកថា យញ្ញសូត្រទី ៩

ក្បាលទី 19 · ទំព័រ 530

គប្បីជ្រាបវិនិច្ឆ័យក្នុងយញ្ញសូត្រទី ៩ ជាបន្ត បទថា ថូណូបនីតានិ បានដល់ នាំចូលទៅកាន់សសរ ចងភ្ជាប់នឹងសសរ ។ បទថា បរិកម្មានិ ករោន្តិ បានដល់ យញ្ញដែលព្រះរាជាទ្រង់ផ្តើម ត្រូវភិក្ខុ ទាំងនោះ ក្រាបទូលដល់ព្រះតថាគត ដោយហេតុមានប្រមាណបុណ្ណេះ ។ ព្រោះហេតុអ្វី ទើបព្រះរាជាទ្រង់ផ្តើមយញ្ញនេះ ។ ព្រោះដើម្បីកម្ចាត់បង់សុបិន អាក្រក់ ។ បានឮថា ថ្ងៃមួយ ព្រះរាជាប្រដាប់គ្រឿងអលង្ការគ្រប់មុខ ប្រថាប់ លើ-កដំរីមានដងខ្លួនប្រសើរ យាងទតព្រះនគរ ទតឃើញស្ត្រីម្នាក់បើកបង្អួច មើល ( ក្បួន ) មានព្រះហបឫទ័យប្រតិព័ទ្ធចំពោះនាង យាងត្រឡប់អំពី ទីនោះភ្លាម ចូលទៅកាន់រាជវាំងត្រាស់ប្រាប់សេចក្តីនោះដល់រាជបុរសម្នាក់ ហើយទ្រង់បញ្ជូនទៅ បញ្ជាឲ្យស្ញើបមើលថា ស្ត្រីម្នាក់នោះ មានស្វាមី ឬនៅ មិនទាន់មានស្វាមីទេ រាជបុរសក៏ទៅសួរស្ត្រីម្នាក់នោះ ។ ស្ត្រីនោះក៏បង្ហាញថា នុ៎ះ ស្វាមីរបស់ខ្ញុំអង្គុយក្នុងផ្សារ រាជបុរសក៏ត្រឡប់មកទូលសេចក្តីនោះដល់ ព្រះរាជា ព្រះអង្គឲ្យគេហៅបុរសនោះមកបញ្ជាថា ឯងចូរប្រណិប័តន៍អញ ( ជាអង្គរក្ស ) ត្រូវបុរសនោះ ទូលទាស់ថា បពិត្រព្រះសម្មតិទេព ទូលបង្គំ មិនស្គាល់កិច្ចប្រណិប័តន៍ព្រះអង្គទេ ព្រះរាជាបញ្ជាថា ធម្មតាកិច្ចប្រណិប័តន៍ មិនចាំបាច់រៀនក្នុងសម្នាក់នៃគ្រូអាចារ្យទេ ហើយទ្រង់ឲ្យបុរសនោះ កាន់អាវុធ និងខែលដោយបង្ខំ តែងតាំងបុរសនោះឲ្យធ្វើកិច្ចប្រណិប័តន៍ បុរសនោះ ពេលប្រណិប័តន៍រួចហើយ ក៏ត្រឡប់មកផ្ទះ ឲ្យគេហៅបុរសនោះ មកទៀត បញ្ជាថា ធម្មតាអ្នកប្រណិប័តន៍ ត្រូវធ្វើតាមបញ្ជារបស់ព្រះរាជា