ជដិលសូត្រទី ១
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយ័ណ្ហសម័យ ហើយទ្រង់គង់ត្រង់ ក្លោងទ្វារខាងក្រៅ ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់នៅក្នុង ទីសមគួរ ។ ក៏សម័យនោះឯង ពួកជដិល ៧ នាក់ ពួកនិគ្រន្ថ ៧ នាក់ ពួកអចេលក៍ ៧ នាក់ ពួកឯកសាដកបុគ្គល ៧ នាក់ ពួកបរិព្វាជក ៧ នាក់ មានរោមក្លៀក មានក្រចក និងរោមឯទៀតដុះវែងៗ នាំគ្នារែកអម្រែកផ្សេងៗ ដើរជិតព្រះមានព្រះភាគ ហើយហួសទៅ ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ក្រោកអំពីអាសនៈ ធ្វើនូវឧត្តរាសង្គឆេងោព្រះអង្សាម្ខាង លុត ព្រះជានុមណ្ឌលខាងស្តាំងលើផែនដី ប្រណម្យអញ្ជលីចំពោះជដិល ៧ នាក់ ផង និគ្រន្ថ ៧ នាក់ផង អចេលក៍ ៧ នាក់ផង ឯកសាដកបុគ្គល ៧ នាក់ ផង បរិព្វាជក ៧ នាក់ផង ទ្រង់ប្រកាសព្រះនាមអស់វារៈបីដងថា បពិត្រ លោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល … បពិត្រលោក ទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល ។ កាលដែលជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេលក៍ ៧ នាក់ ឯកសាដកបុគ្គល ៧ នាក់ បរិព្វាជកទាំង ៧ នាក់នោះ ចៀសចេញទៅមិនយូរបុន្មាន ទើបព្រះបាទ បសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ ។ លុះព្រះបាទ បសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំងឡាយណា ជាព្រះអរហន្ត ក្តី ជាអ្នកដល់នូវព្រះអរហត្តមគ្គក្តី ក្នុងលោក បណ្តាបុគ្គលទាំងនោ