អដ្ឋកថា ជដិលសូត្រទី ១

ក្បាលទី 19 · ទំព័រ 548

គប្បីជ្រាបវិនិច្ឆ័យក្នុងជដិលសូត្រទី ១ ក្នុងជដិលវគ្គទី ២ ដូច្នេះតទៅ បទថា បុព្វារាមេ មិគារមាតុបសាទេ បានដល់ លើប្រាសាទ របស់នាងវិសាខាមាតារបស់មិគារសេដ្ឋី ក្នុងវិហារដែលឈ្មោះថា បុព្វារាម ។ ក្នុងរឿងបុព្វារាមនោះ មានអនុបុព្វីកថា ដូច្នេះថា ក្នុងអតីតកាល ក្នុងទីបំផុតមួយសែនកប្ប ឧបាសិកាម្នាក់និមន្តព្រះមាន ព្រះភាគ ព្រះនាមថា បទុមុត្តរៈ ថ្វាយទានដល់ភិក្ខុមួយសែនរូប មានព្រះពុទ្ធ ជាប្រធាន ក្រាបទៀបបាទមូលនៃព្រះមានព្រះភាគ ធ្វើសេចក្តីប្រាថ្នាថា ខ្ញុំ ព្រះអង្គសូមជាឧបដ្ឋាយិកាដ៏ប្រសើររបស់ព្រះពុទ្ធ ដូចព្រះអង្គក្នុងអនាគតកាល ផងចុះ ។ តមក នាងត្រាច់រង្គាត់ ( វិលវល់កើតស្លាប់ ) ក្នុងពួកទេវតានិ ងមនុស្សអស់មួយសែនកប្ប បដិសន្ធិក្នុងគភ៌នៃនាងសុមនទេវី ក្នុងផ្ទះរបស់ ធនញ្ជយសេដ្ឋី កូនរបស់មេណ្ឌកសេដ្ឋីក្នុងភទ្ទិយនគរ ក្នុងកាលរបស់ព្រះមាន ព្រះភាគរបស់យើង ។ វេលាកើត មាតាបិតាដាក់ឈ្មោះថា វិសាខា ។ គ្រាណា ព្រះមានព្រះភាគស្តេចយាងទៅកាន់ភទ្ទិយនគរ គ្រានោះ នាងព្រមទាំង ក្មេងស្រី ៥០០ នាក់ ទទួលព្រះមានព្រះភាគ បានជាសោតាបន្ន ក្នុង ការជួបជាលើកដំបូងនុ៎ះឯង ។ តមក នាងទៅកាន់ផ្ទះរបស់បុណ្ណវឌ្ឍនកុមារ កូនរបស់មិគារសេដ្ឋី ក្រុងសាវត្ថី ។ ក្នុងទីនោះ មិគារសេដ្ឋីស្ថាបនានាងក្នុង តំណែងជាមាតា ព្រោះហេតុនោះ ទើបនាងត្រូវគេហៅថា មិគារមាតា ។ ក្នុង ប្រាសាទដែលមិគារមាតាកសាងហើយនោះ ។ បទថា ពហិទ្វារកោដ្ឋកេ ប្រែថា ខាងក្រៅនៃខ្លោងទ្វារប្រាសាទ មិន មែនខាងក្រៅខ្លោងទ្វារវិហារ ។ បានឮថា ប្រាសាទនោះព័ទ្ធដោយកំពែងដែល ប្រកបដោយខ្លោងទ្វារត្រង់ទ្វារទាំង ៤ ដោយជុំវិញដូចលោហប្រាសាទ ។