បញ្ចរាជសូត្រទី ២

ក្បាលទី 19 · ទំព័រ 554

ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក៏ សម័យនោះឯង ព្រះរាជាទាំងឡាយ ៥ អង្គ មានព្រះបាទបសេនទិជាប្រធាន កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង ៥ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ប្រសើរជាងគេ ។ បណ្តាព្រះរាជាទាំងនោះ ព្រះរាជាពួកខ្លះពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរ ជាងគេ ។ ព្រះរាជាពួកខ្លះពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេង ប្រសើរជាងគេ ។ ព្រះរាជាពួកខ្លះពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ ។ ព្រះរាជាពួកខ្លះពោលយ៉ាងនេះថា បណ្តាកាម ទាំងឡាយ ផ្សព្វប្រសើរជាងគេ ។ ព្រះរាជាទាំងនោះ មិនអាចញ៉ាំងគ្នានិងគ្នា ឲ្យយល់បានក្នុងកាលណាឡើយ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ ពាក្យនេះនឹងព្រះរាជាទាំងនោះថា ម្នាលគ្នាយើងទាំងឡាយមក យើងនឹងចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងនឹងទូលសួរនូវ សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ព្យាករចំពោះ យើងទាំងឡាយយ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវព្យាករណ៍នោះយ៉ាង នោះ ។ ព្រះរាជាទាំងនោះទទួលស្តាប់ ( នូវព្រះបន្ទូល ) នៃព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស ។ លំដាប់នោះឯង ព្រះរាជាទាំង ៥ អង្គមានព្រះបាទបសេនទិ ជាប្រធាននោះ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយ បង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ជាព្រះរាជាទាំង ៥ កំពុងឲ្យគេ បម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុ