អដ្ឋកថា ទោណបាកសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងទោណបាកសូត្រទី ៣ តទៅ បទថា ទោណបកសុទំ បានដល់ ក្រយាហារ គឺបាយនៃអង្ករមួយទោណ ។ អធិប្បាយថា ព្រះបាទបសេនទិកោសលសោយបាយនៃអង្ករមួយ ទោណ ជាមួយម្ហូប និងសម្លដែលសមគួរដល់បាយនោះ ។ បទថា ភុត្តាវី សេចក្តីថា ទ្រង់បន្ទោបង់សេចក្តីស្រវឹងក្នុងក្រយាហារមុនហើយ សម្រាកមួយស្របក់ ទើបទ្រង់ទៅគាល់ព្រះពុទ្ធអង្គ ថ្ងៃនោះ ទ្រង់កំពុងសោយ រពឫកដល់ព្រះ ទសពល ក៏លាងព្រះហស្តហើយយាងទៅ ។ បទថា មហស្សាសី សេចក្តី ថា ទ្រង់កំពុងយាងទៅ ក៏កើតសេចក្តីក្រវល់ក្រវាយព្រោះក្រយាហារដ៏មាន កម្លាំង ព្រោះហេតុនោះ ទើបទ្រង់ដកដង្ញើម ដោយព្រះអស្សាសៈដ៏ធំ តំណក់ព្រះសេទោ គឺញើស ក៏ហូរចេញចាកព្រះវរកាយរបស់ព្រះអង្គ ពួករ ាជបុរសត្រូវឈរផ្គងទាំងសងខាង បក់ព្រះអង្គដោយផ្លិតស្លឹកត្នោតទាំងគូ តែ ទ្រង់ក៏មិនអាចផ្ទំ ព្រោះគោរពក្នុងព្រះពុទ្ធអង្គ ។ លោកសំដៅយកសេចក្តី នេះ ទើបពោលថា មហស្សាសី ។ បទថា ឥមំ គាថំ អភាសិ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា ព្រះរាជាទ្រង់លំបាក ព្រោះទ្រង់មិនស្គាល់ប្រមាណក្នុង ភោជន តថាគតនឹងធ្វើព្រះអង្គឲ្យនៅជាផាសុកក្នុងកាលឥឡូវនេះ ហើយទើប ត្រាស់ ( ព្រះគាថានេះ ) ។ បទថា មនុជស្ស ប្រែថា មនុស្ស ។ បទថា កហាបណសតំ បានដល់ ១០០ កហាបណៈ យ៉ាងនេះ គឺវេលាសោយក្រយាហារព្រឹក ៥០ វេលាសោយក្រយាហារល្ងាច ៥០ ។ បទថា បបុណិត្វា សេចក្តីថា ទៅជាមួយនឹងព្រះរាជាបានបន្តិច ក៏ ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងឲ្យព្រះខ័នមង្គលដ៏មុតនេះដល់ អ្នកណា ។ កាលព្រះរាជាត្រាស់ថា ចូរឲ្យដល់ជនឯណោះ សុទស្សនមាណពនោះ ក៏ឲ្យដាវនោះ ហើយត្រឡប់មកកាន់សម្នាក់ព្រះទសពល ឈរ