បឋមសង្គាមវត្ថុសូត្រទី ៤
ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះ ឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀប ចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ព្ធដ៏ដែនកាសី ។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រេបោចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ព្ធដ ដែនកាសីហើយ ។ ទើបព្រះបាទបសេនទិកោសល ទ្រង់រេបោចតុរង្គសេនា តទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ព្ធដ៏ ដែនកាសី ។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែន មគធៈ និងព្រះបាទបសេនទិកោសលច្បាំងគ្នា ។ ក៏ក្នុងសង្រ្គាមនោះឯង ព្រះបាទ អជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ផ្ចាញ់ព្រះបាទ បសេនទិកោសលបាន ។ លុះព្រះបាទបសេនទិកោសលទ្រង់បរាជ័យហើយក៏ ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ ។ គ្រានោះឯង ភិក្ខុច្រើនរូបស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុង បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងអម្បាលនោះ អង្គុយក្នុងទីសមគួរ ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវេលា នេះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀប