ទុតិយសង្គាមវត្ថុសូត្រទី ៥
គ្រានោះឯង ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ទ្រង់រេបោចតុរង្គសេនាទៅច្បាំងនឹងព្រះបាទបសេនទិកោសល ព្ធដ៏ដែនកាសី ។ ព្រះបាទបសេនទិកោសលបានឮដំណឹងថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រេបោចតុរង្គសេនា លើកមក ច្បាំងនឹងព្រះអង្គ ព្ធដ៏ដែនកាសីហើយ ។ ទើបព្រះបាទបសេនទិកោសល ស្តេចរេបោចតុរង្គសេនា ទៅតទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជា ឥស្សរៈក្នុងដែនមគធៈ ព្ធដ៏ដែនកាសី ។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំង គ្នា ។ ឯក្នុងសង្រ្គាមនោះឯង ព្រះបាទបសេនទិកោសល ញ៉ាំងព្រះបាទ អជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈឲ្យចាញ់ ហើយចាប់យក ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈនោះបានទាំងរស់ ។ គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះ ថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈនេះ ប្រទូស្តនឹង អាត្មាអញ ដែលជាអ្នកមិនប្រទូស្ត ពិតមែនហើយ តែថា ស្តេចនោះ ត្រូវជា ក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើង ទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ ។ លំដាប់នោះ ឯង ព្រះបាទបសេនទិកោសលបានរឹបយកពលដំរីទាំងអស់ រឹបយកពល