អដ្ឋកថា ទុតិយសង្គាមវត្ថុសូត្រទី ៥
ក្បាលទី 19 · ទំព័រ 574
បទថា រោសេតារំ បានដល់ គេប្រទូស្តខ្លួនវិញ ។ បទថា រោសកោ បានដល់ អ្នកប្រទូស្ត ។ បទថា កម្មវិវដ្តេន បានដល់ តាមការផ្លាស់ប្តូរនៃកម្ម គឺតាម ការឲ្យវិបាកនៃកម្ម គឺការរឹបជាន់នោះ ។ បទថា សោ វិលុត្តោ វិលុម្បតិ បានដល់ អ្នកដែលរឹបជាន់គេនោះ នឹងត្រូវគេរឹបជាន់វិញ ។